រតនគិរីៈ សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីឆេះរថយន្តកូរ៉ូឡាមួយគ្រឿង
ដែលជាកម្មសិទ្ធស្មៀនឃុំអូរជុំ ទើបតែទិញជិះបាន២ថ្ងៃ ឆ្លងប្រព័ន្ធអគ្គិសនី នៅវាលថ្មដា ភូមិតងការម៉ាល ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។ ក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យបានចេញអន្តរាគមន៍ផងដែរ ប៉ុន្តែដោយសារតែភ្លើងឆេះខ្លាំងពេក ទើបឆេះរថយន្តអស់ទាំងស្រុងតែម្តង។
ហាមលួចចម្លងអត្ថបទនិងរូបភាពដោយគ្មានការអនុញ្ញាត៕
ព័ត៌មានជាតិ
មតិយោបល់