ព័ត៌មានជាតិ

ដុតបំផ្លាញផលិតផលក្លែងក្លាយចំនួន៧មុខ នៅសង្កាត់ដង្កោ

ភ្នំពេញៈ នៅរសៀលម៉ោង២ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ នៅទីលានចាក់សំរាមបឹងជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរៀបចំពិធីដុតបំផ្លាញផលិតផលក្លែងក្លាយចំនួន៧មុខ ដោយមានការចូលរួមពីសំណាក់លោកអធិការដ្ឋាននគរបាលសង្កាត់ដង្កោ រួមនឹងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

សូមរំឭកថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយសមត្ថកិច្ចចម្រុះ ចុះឆែកឆេរទីតាំងផ្ទះលេខ B19 -B20 ផ្លូវបេតុង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយពីត្រួតពិនិត្យ និងឆែកឆេរសមត្ថកិច្ចចម្រុះបានដកហូតនូវគ្រឿងឧបភោគ បរិភោគខូចគុណភាពចំនួន៧មុខ រួមមាន៖ Vina Café ចំនួន២៤០ កេស និង២០បាវ Cool Tea ៧០កេស Café ពោត Day to Day ១៤៨ កេស ទឹកត្រិ Hao Huung និងទឹកត្រី Hao Huong (ដបជ័រ) សរុបចំនួន៤០៤កេស និងមេស្រាចំនួន៤០ដប៕

https://youtu.be/Lyy9Qc-d6MM

https://youtu.be/KYyGDzHH6bw

https://youtu.be/1kEkN9IQKNQ

https://youtu.be/W47xdJd9DUE

មតិយោបល់