ព័ត៌មានជាតិ

គួរប្រយត្ន័ចំពោះក្មេងតូចៗ! កុមារីអាយុទើបតែ៤ឆ្នាំម្នាក់ ចុះងូតទឹកស្រះ អកុសល្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ព្រៃវែងៈ កុមារីម្នាក់ ចុះងូតទឹកស្រះ អកុសល្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១និង១៥នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិក្តឿងរាយ ឃុំក្តឿងរាយ ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ទិត នាត ភេទស្រី អាយុ៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានលង់ទឹកស្លាប់ ដោយមានឪពុកឈ្មោះ ឈឿន ទិត អាយុ៣៨ឆ្នាំ ម្តាយឈ្មោះ អឿន សុគន់ អាយុ៣៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

ចំណែកមូលហេតុដោយសារក្មេងចុះងូតទឹកនៅស្រះខាងក្រោយផ្ទះ។ ពេលបាត់ក្មេងយូរ ជីតារត់ទៅតាមចៅ តែរកមិនឃើញចៅ ក៏ចុះរាវក្នុងស្រះទឹកទើបឃើញសពចៅបានស្លាប់បាត់ទៅហើយ ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានពិនិត្យសាកសពពុំមានស្នាកស្នាមអ្វីពាក់ព័ន្ធនិងរឿងព្រហ្មទណ្ឌទ្បើយ ហើយបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់