ព័ត៌មានជាតិ

អាសូរណាស់! បុរសជាងដែកម្នាក់ ត្រូវអ្នកបើកបររថយន្តស្រវឹងស្រា បុកម៉ូតូពីក្រោយផ្ដាច់ជីវិតភ្លាមៗ

ស្វាយរៀង: នៅថ្ងៃសុក្រ ១១រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ដនិងម៉ូតូ (ក្នុងទិសដៅស្របគ្នា) លើផ្លូវជាតិលេខ ១Km ១២០/១២១ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង។

រថយន្ដម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ ២BI ០៧៤៦ បើកបរដោយឈ្មោះ ប៉ូច ចាន់ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិគោក្រោក ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើកបរពីលិចទៅកើត អ្នកបើកបរគ្មានរបួស រថយន្ដខូចខាតធ្ងន់ ។ អ្នករួមដំណើរឈ្មោះ នឿន វុទ្ធី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ជាងឈើ រស់នៅភូមិអង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល គ្មានរបួស ។
ម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១O ៩១២៧ បើកបរដោយឈ្មោះ ហែន សុកជា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ជាងដែក រស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង បើកបរពីលិចទៅកើត ពាក់មួកសុវត្ថិភាព (អ្នកបើកបរស្លាប់នៅកន្លែងកើតហេតុ) ម៉ូតូខូចខាតធ្ងន់ ។

  • អ្នកបើកបររថយន្តឃាត់ខ្លួននៅអធិការក្រុងស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធី ចំពោះមធ្យោបាយរក្សាទុកនៅអធិការក្រុងស្វាយរៀង សពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

  • មូលហេតុ៖ អ្នកបើកបររថយន្ដស្រវឹង (១,១០ mg/L ) បុកម៉ូតូពីក្រោយ៕

មតិយោបល់