កំពង់ស្ពឺៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាកធុនត្រា ពណ៌ស ស្លាកលេខ ភ្នំពេញ 2AG-6186 បានបុកជាមួយនឹងម៉ូតូម៉ាកគុបជ្រុង សេ៧០ ពណ៌ទឹកប៊ិច ស្លាកលេខ ក.1924 ភព1 បើកបរដោយបុរសម្នាក់ឈ្មោះ សុខ ជា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិរាំង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពេញទំហឹងបណ្តាលឲ្យខ្ទាតធ្លាក់ទៅលើចិញ្ចើមផ្លូវក្នុងប្រឡាយ ស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកអ្នកបើករថយន្តបង្ក បានចុះពីលើរថយន្តរត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤១ ភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបណ្តាលមកពី រថយន្តនិងម៉ូតូបើកបរបញ្ច្រាសទិសគ្នា និងក្នុងល្បឿនលឿន។
បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕







មតិយោបល់