កោះកុងៈ បុរសម្នាក់ត្រូវបានរថយន្តបុកស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែតលេខ៥៤-៥៥ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ឃេត្តកោះកុង។
សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត១គ្រឿង ពណ៌ត្រាអ៊ី (ពុំស្គាល់អត្តសញ្ញាណអ្នកបើកបរ) បានបុកជនរងគ្រោះជាអ្នកថ្មើរជើង ក្នុងទិសដៅស្របគ្នាបណ្តាល្យស្លាប់នៅនឹងកន្លែងកើតហេតុ ។
ជនរងគ្រោះឈ្មោះ ភូង ផាលីន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិ-ឃុំបល្លង័ ស្រុកសៀមរាប ខេត្តសៀមរាប ។
ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ ។
តាមការបញ្ជាក់របស់ប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តខាងលើជារថយន្តដឹកថ្ម ទិសដៅពីកើតទៅលិច ៕
មតិយោបល់