ឧត្តរមានជ័យៈ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោកអនុសេនីយ៍ឯក រ័ត្ន សំបូរ នាយផ្នែកព្រហ្មទណ្ឌ បានចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែង កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន០៣នាក់ រួមជាមួយវត្ថុតាងបៀចំនួន១២ហ៊ូ ដើម្បីយកមកធ្វើការអប់រំ៖
ទី១.ឈ្មោះ ផុន ស្រីម៉ុម ភេទ ស្រី អាយុ ២៨ឆ្នាំ ទីលំនៅ ភូមិសែនសុខ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ
ទី២.ឈ្មោះ ឆេង ស្រីម៉ៅ អាយុ ៣២ឆ្នាំ ទីលំនៅ ភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ
ទី៣.ឈ្មោះ ហេង សុខណា ភេទ ស្រី អាយុ ៣៧ឆ្នាំ ទីលំនៅភូមិជ័យនិវត្តន៍ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ។
វត្ថុតាងប្រមូលបានរួមមាន៖ ម៉ូតូចំនួន ០៣ គ្រឿង ទូរស័ព្ទដៃចំនួន ០២ គ្រឿង បៀលីឡុងចំនួន ១២ ហ៊ូ ។
ករណីខាងលើជំនាញផ្នែកព្រហ្មទណ្ឌ បានធ្វើការអប់រំ និងឲ្យចុះកិច្ចសន្យាឈប់ប្រព្រឹត្តិទៅថ្ងៃក្រោយ បន្ទាប់ពីធ្វើការអប់រំ និងចុះកិច្ចសន្យារួច កម្លាំងជំនាញបានប្រគល់ ម៉ូតូ និងទូរស័ព្ទដៃទៅម្ចាស់ដើមវិញ និងបានឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕
មតិយោបល់