ព័ត៌មានជាតិ

បើកបរមិនប្រយ័ត្ន ក្រឡាប់រថយន្តដឹកដំឡូងប្រភេទកែច្នៃមួយគ្រឿង សំណាងគ្មានអ្នករបួស!

ប៉ៃលិន: កាលពីវេលាម៉ោង៧និង​៥០​នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ មានករណី ក្រឡាប់រថយន្តដឹកដំឡូងប្រភេទកែច្នៃមួយគ្រឿង នៅ​មុខប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់អូរតាវ៉ៅ ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ក្នុង​ករណី​នេះ​មិនបណ្ដាលឲ្យមាន​នរណា​ម្នាក់​រងរបួសនោះទេ។​
អ្នកបើកបរឈ្មោះ ទ្រី ចម្រើន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកម្រៀង ខេត្តបាត់ដំបង បើកបរពីលិចទៅកើត។​

ករណីខាងលើម្ចាស់រថយន្ត​បានរករ​រថយន្ត​ស្ទូច ធ្វើការ​ស្ទូចរថយន្ត ដើម្បី​កើបដំឡូង ។
មូលហេតុ​ បណ្ដាល​មកពីកត្តាមនុស្ស​បើកបរ​ខ្វះ​ការ​ប្រុងប្រយ័ត្ន៕

មតិយោបល់