ព័ត៌មានជាតិ

ស្ត្រីម្នាក់ ទាញកាំបិតបុ័ងតោកាប់ប្រហារទៅលើ គ្រូយោធាចារ្យ ក្នុងវិទ្យាស្ថានថ្លុកតាសេកកងទ័ពជើងគោក បណ្តាលឲ្យរបួសធ្ងន់

កំពង់ស្ពឺ: មានករណីហិង្សាមួយបានកើតឡើង បង្កឡើងដោយជនសង្ស័យជាស្ត្រីម្នាក់ បានទាញកាំបិតបុ័ងតោ កាប់ទៅលើបុរសម្នាក់ទៀត ចំ២កន្លែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចវិទ្យាស្ថានថ្លុកតាសេកកងទ័ពជើងគោក ស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ វ៉ែន ផល្លា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំ កើតហេតុខាងលើមានជម្លោះជាមួយឈ្មោះ អ៊ឺម ពៅ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិឃុំ ជាមួយគ្នា មុខរបរជាគ្រូយោធាចារ្យ សាលាវិទ្យាស្ថានថ្លុកតាសេក ។

ករណីខាងលើនេះជនសង្ស័យបានយកកាំបិតបុ័ងតោ ទៅកាប់លើជនរងគ្រោះត្រូវចំនួន២កន្លែង ១ត្រូវស្មាខាងស្តាំ ២ត្រូវដៃខាងស្តាំ បណ្តាលឲ្យជនរងគ្រោះរងរបួសជាទម្ងន់ ។

ក្រោយកើតហេតុរួចត្រូវបានកម្លាំងស្នាក់ការសន្តិសុខ៤០៣ ចាប់ឃាត់ខ្លួនបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្ត តាមនីតិវិធីច្បាប់ចំណែកជនរងគ្រោះ សាលាវិទ្យាស្ថានបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ១៧៩រាជធានីភ្នំពេញ ៕

មតិយោបល់