ព័ត៌មានជាតិ

ឃាត់ខ្លួនក្មេងប្រុសមិនទាន់គ្រប់អាយុម្នាក់ ករណីរំលោភសេពសន្ថវៈលើក្មេងស្រីអនីតិជន

តាកែវ: នៅថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៧និង២០នាទី នៅប៉ុស្ថិ៍នគរបាលរដ្ឋបាលឃុំ លាយបូរ បានទទួលពាក្យបណ្តឹង០១ច្បាប់ពីឪពុកក្មេងស្រីរងគ្រោះ អាយុ៣៣ឆ្នាំ រស់នៅ ស្រុកត្រាំកក់ ខេត្តតាកែវ បានប្តឹងពីជនសង្ស័យម្នាក់ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ ខេត្តតាកែវ ពីបទរំលោភសេពសន្ថវ:ទៅកូនស្រីរបស់គាត់ឈ្មោះ ល .ដ.ន អាយុ០៨ឆ្នាំ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី នៅក្នុងផ្ទះរបស់ជនសង្ស័យ ។

ក្រោយទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡេង ប៊ុនឆៃ បាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨និង៤០នាទី យកមកសាកសួរកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់