ព័ត៌មានជាតិ

ចំថ្ងៃស៊យ ! ឆក់បានសម្រេច តែរត់មិនរួចជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ច តាមបង្ក្រាបចាប់ឃាត់ខ្លួនបានមកវិញ ក្រោយពីធ្វើសកម្មភាពឆក់កាបូបដៃពីស្រ្តីម្នាក់កំពុងធ្វើដំណើរតាមម៉ូតូកង់បី បានសម្រេចហើយ ហើយព្យាយាមបើករត់គេច ស្រែកផ្អើលឆោឡោដល់អ្នកដំណើរ ធ្វើរឲ្យជនសង្ស័យភ័យស្លន់ស្លោរ បណ្តាលឲ្យបើកម៉ូតូលឿនជ្រុលទៅបុកម៉ូតូ អ្នកដំណើរផ្សេងទៀតដួលម៉ូតូ ងើបស្ទុះរត់គេច ឡើងទៅសង្ងំលើផ្ទះប្រជាពលរដ្ឋ សមត្ថកិច្ចតាមរកឃើញ ចាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅតាមផ្លូវ១៩៨៦ កែងផ្លូវ១០០៣ ស្ថិតនៅក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ រឿន ថារ៉ូ ភេទប្រុស អាយ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ៏ មានទីលំនៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ចំណែកជនរងគ្រោះ ឈ្មោះ ឆន សុីលាភ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅ ក្រុងខ្មៅ ខេត្តកណ្តាល ។

តាមសម្តីស្រ្តីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូបង់បីចេញពីផ្ទះនៅឯក្រុងតាខ្មៅ មកលេងកូននៅសង្កាត់ភ្នំពេញថ្មី ធ្វើដំណើរកាត់តាមផ្លូវ១៩៨៦ ពីកើតទៅលិច ដល់ចំណុចខាងលើ ស្រាប់តែជនសង្ស័យម្នាក់ខាងលើ ជិះម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HG-3263 មកដល់ទន្ទឹមហើយឆក់យកកាបូបកាន់ដៃ ដែលមានលុយតែជាង៣ម៉ឺនរៀលតែប៉ុណ្ណោះ សម្រាប់ឲ្យថ្លៃម៉ូតូកង់បី ហើយជនសង្ស័យបើករត់ ស្រែកឆោឡោ ជនសង្ស័យបោលម៉ូតូបានចម្ងាយជាង១០០ម៉ែត្រជ្រុលទៅបុកម៉ូតូអ្នកផ្សេង ដួល ធ្លាក់កាបូបចុះរើសបានមកវិញ ជនសង្ស័យកាន់តែភ័យស្ទុះងើបរត់ ទៅសង្ងំលាក់ខ្លួនលើផ្ទះពលរដ្ឋ កម្លាំងសមត្ថកិច្ច មកដល់ល្មម ទៅតាមចាប់ខ្លួនបានមកវិញ ។

ជនសង្ស័យក្រោយចាប់ខ្លួនបាន នាំទៅសាកសួរនិងកសាងសំណុំរឿងនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌសែនសុខ អនុវត្តន៍បន្តតាមនីតិវិធី ៕

មតិយោបល់