ព័ត៌មានជាតិ

ស្ត្រីម្នាក់ធ្លាក់ជាប់គុកពីបទ សមគំនិតក្នុងអំពើចេញមូលប្បទានបត្រគ្មានសាច់ប្រាក់រយៈពេល១៨ខែ ចេញមកវិញត្រូវប៉ូលិចាប់ខ្លួនតាមដីកាបង្គាប់របស់តុលាការ ពីបទរំលោភលើទំនុកចិត្ត

ភ្នំពេញៈ ស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតាមដីកាបង្គាប់របស់តុលាការពីបទ រំលោភលើទំនុកចិត្ត ខណៈដែលស្ត្រីរូបនេះធ្លាប់ជាប់ពន្ធនាគារពីបទ សមគំនិតក្នុងអំពលចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ រយៈពេល១៨ខែ ។

សូមបញ្ជាក់ថា ស្ត្រីខាងលើមានឈ្មោះ មូល មន្នីនិច ភេទស្រី អាយុ២៦ឆ្នាំ មុខរបរលក់ដូរ មានទីកន្លែងកើតហេតុនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ​ មុនឃាត់ខ្លួនស្នាក់នៅផ្ទះលេខ ៥០៤ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ស្ត្រីខាងលើនេះធ្លាប់ជាប់ពន្ធនាគារពីបទសមគំនិតក្នុងអំពើចេញមូលប្បទានបត្រ គ្មានសាច់ប្រាក់ រយៈពេល១៨ខែ និងត្រូវបានឃាត់ខ្លួននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ដោយដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ រំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តនៅចំណុចផ្ទះលេខ៥០៩ ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៩១ និងមាត្រ ឮ៣៩២ នៃក្រមព្រហ្មទណ្ឌ៕

មតិយោបល់