ព័ត៌មានអន្តរជាតិ

លោក Pompeo ៖ កិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក គីម នឹងត្រូវធ្វើឡើងនៅកន្លែងណាមួយ នៅតំបន់អាស៊ី

អាមេរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយកាលពីថ្ងៃពុធថា លោកកំពុងបញ្ជូនក្រុមការងារ ដើម្បីត្រៀមរៀបចំសម្រាប់ជំនួបកំពូល នាពេលខាងមុខរវាងប្រធានាធិបតីលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនឹងត្រូវរៀបចំ ក្នុងកន្លែងណាមួយ នៅតំបន់អាស៊ី នាចុងខែកុម្ភៈ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។

នៅក្នុងបទសម្ភាសន៍មួយ ជាមួយប៉ុស្តិ៍ទូរទស្សន៍ Fox News លោក Pompeo បាននិយាយថា ប្រជាជនកូរ៉េខាងជើង បានយល់ស្របថា កិច្ចប្រជុំកំពូលលើកទី២ រវាងមេដឹកនាំទាំងពីរ នឹងត្រូវធ្វើឡើង នៅចុងខែកុម្ភៈខាងមុខ។

ដោយលោកបានមានប្រសាសន៍ថា «យើង នឹងធ្វើវានៅកន្លែងណាមួយ ក្នុងទ្វីបអាស៊ី ខណៈនៅពេលនេះ លោកកំពុងបញ្ជូនក្រុមការងារមួយ ទៅទីនោះ៕

មតិយោបល់