កោះកុងៈ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោល គីឡូម៉ែតលេខ ៤៧-៤៨ ភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង បង្កឡើងដោយរថយន្ត FUSO មួយគ្រឿង ពណ៌ ត្រាយអ៊ី ពាក់ស្លាកលេខ ភ្នំពេញ3A-2327 បានបើកទៅបុករថយន្តម៉ាក FREIGHTLINERចំពីក្រោយ ដែលខូចចតនៅចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសមនុស្សចំនួន២នាក់។
រថយន្ត FUSO បើកបរដោយឈ្មោះ សុខ ហាន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅខេត្តកំពង់ចាម(របួសស្រាល)។ ចំណែកឯរថយន្ត FREIGHTLINER បើកបរដោយឈ្មោះ តេង ហុង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង រងរបួសធ្ងន់ បែកក្បាល បញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាព។
មូលហេតុ ខ្វះការប្រុងប្រយ័ត្ន ដោយអ្នកបើកបរខាងរថយន្តបង្កងងុយដេក៕
មតិយោបល់