ភ្នំពេញៈ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរ និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនថៅកែហាងកោសជប់ យីហោ ១៦៨ ហេង ហេង ២នាក់ប្តីប្រពន្ធ និងស្ត្រីមេកាម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធរឿងសញ្ចារកម្ម។
យោងតាមរបាយការណ៍ នៅពេលចុះបង្ក្រាប សមត្ថកិច្ចបានឃាត់ខ្លួន បានជនសង្ស័យ ០៥នាក់ ប៉ុន្តែក្រោយពីនាំយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ គេឃើញមានតែជនសង្ស័យ ៣នាក់ប៉ុណ្ណោះ។
បើតាមសមត្ថកិច្ច ជនសង្ស័យជាថៅកែហាង ឈ្មោះ សួង វាសនា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ជាប្តី និងឈ្មោះ វ៉ា ធានី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ជាប្រពន្ធ។
ចំណែកស្ត្រីជនសង្ស័យ ជាមេកាម្នាក់ទៀត មិនទាន់មានការបញ្ជាក់អំពីអត្តសញ្ញាណ នៅឡើយទេ។
សូមជំរាបជូនថា សមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរ និងការពារ អនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាប ហាងម៉ាស្សាយីហោ ១៦៨ ហេង ហេង ដែលបង្ក្រប់សេវាផ្លូវភេទ កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។
ក្រោយចុះបង្ក្រាបសមត្ថកិច្ចបាន ជួយសង្គ្រោះនារី ម៉ាស្សា ដែលបម្រើសេវាផ្លូវភេទ ចំនួន ០៥នាក់ និងរកឃើញ ស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើជាច្រើនប្រអប់៕
មតិយោបល់