ក្រចេះ: កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ មានករណីផ្ទុះអាវុធ បណ្ដាលឲ្យមន្រ្តីយោធាម្នាក់រងរបួសធ្ងន់ នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
ជនសង្ស័យមានឈ្មោះ សៀង សុណាត ជាមន្រ្តីយោធាសឹករងស្រុកសំបូរ។ ជនរងគ្រោះឈ្មោះ សាន សាមន ភេទប្រុស មុខជាមន្ត្រីយោធា។
មូលហេតុ ទាស់ពាក្យសម្ដីពេលផឹកស៊ី។
ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល៕

មតិយោបល់