ព័ត៌មានជាតិ

បុរសម្នាក់ តូចចិត្តមានជំងឺប្រចាំកាយ សម្រេចចិត្តបញ្ចប់ជីវិត!

ប៉ៃលិនៈ ក្រោយ​ពីធ្វើការ​កោសល្យវិច័យ​ទៅ​សពជនរងគ្រោះឈ្មោះ​ អែល​ សំណាង​ ភេទ​ ប្រុស​ អាយុ​​៥១​ឆ្នាំ ដែលបានស្លាប់កាលពីវេលាម៉ោង​​៦​និង​១០​នាទី​ព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩​ សង្ស័យថាធ្វើអត្តឃាត​(ចង.ក)​នៅនឹង​មុខផ្ទះ​ ភូមិអូរពឺត​ សង្កាត់ទួលល្វា​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន។

​សមត្ថកិច្ចបាន​សន្និដ្ឋាន​ថា ​ជនរងគ្រោះ ពិតជាបានធ្វើអត្តឃាត​(ចង.ក)​សម្លាប់ខ្លួនឯងពិតប្រាកដមែន​ និងដោយយោងតាមការបញ្ជាក់របស់គ្រួសារសព​ គឺជនរងគ្រោះមានជំងឺ​សរសៃប្រសាទប្រចាំកាយ​ និងដោយមានលិខិតពេទ្យបញ្ជាក់ច្បាស់លាស់ផងដែរ។

បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕​

មតិយោបល់