ព័ត៌មានជាតិ

យក្សធំប៉ះគ្នា! រថយន្តដឹកទំនិញ ពន្លះជាមួយរថយន្តសាលាក្រុងភ្នំពេញលាន់ដូចរន្ទះ ហូរប្រេងពេញដងផ្លូវ

ភ្នំពេញ: រថយន្តប្រភេទដឹកទំនិញ បុកជាមួយរថយន្តប្រភេទបែនដឹកថ្មចំពាក់កណ្តាល បណ្តាលឲ្យបែកធុងប្រេង ហូរពេញដងផ្លូវ តែសំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួសគ្រាន់តែខូចខាតរថយន្ត។

ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង១០និង២៥នាទី ព្រឹកថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៩ នៅចំណុចច្រមុះជ្រូកឃ្មួញ ផ្លូវហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ បានឃើញរថយន្តបែនដឹកថ្ម មួយគ្រឿង ម៉ាក IZUZU ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-0930
ដោយបើកតាមផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចខាងលើរថយន្តបែនដឹកថ្មបានបត់ឆ្វេងស្រាប់តែមានរថយន្តប្រភេទដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-1934 បើកមកពីក្រោយក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តបែនដឹកថ្ម បណ្តាលឲ្យបែកធុងប្រេងហូរពេញដងផ្លូវតែម្តង សំណាងល្អមិនមានអ្នករងរបួសគ្រាន់តែខូចខាតរថយន្តសងខាងប៉ុណ្ណោះ។

ក្រោយហេតុការណ៍កើតឡើងរថយន្តទាំង
២គ្រឿងត្រូវសមត្ថកិច្ចចុះមកវាស់វែងយកមករក្សាទុកនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

មតិយោបល់