បទឈប់បាញ់សព្វថ្ងៃនៅក្នុងតំបន់ភាគខាងកើត អ៊ុយក្រែនឆាប់ៗនេះ នឹងត្រូវតាមដាន ដោយ យន្ដហោះគ្មានមនុស្សបើកដែលជាការបង្កើតឡើង របស់អូទ្រីស ហៅកាត់ថា UAV, នេះបើយោងតាម ការលើកឡើង របស់អង្គការ ដើម្បីសន្ដិសុខ និងកិច្ចសហប្រិតបត្តិការអឺរ៉ុប ។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ នេះឲ្យដឹងថា បន្ទាប់ពី ចេញសេចក្ដីប្រកាសចុះកិច្ចសន្យា កាលនៅដើមខែតុលានេះ យន្ដហោះគ្មានមនុស្ស បើករបស់អូទ្រីស ចំនួន ២គ្រឿង បានមកដល់អ៊ុយក្រែនហើយ ជាកន្លែងដែលយន្ដហោះនេះ ត្រូវហោះហើរទៅលើតំបន់ ភាគខាងកើត ដើម្បីឲ្យក្រុមអ្នកអង្កេតការណ៍បានត្រួតពិនិត្យ នូវ
ស្ថានភាពប្រយុទ្ធគ្នា រវាងកងកម្លាំងអ៊ុយ ក្រែន និងក្រុមសកម្មប្រយុទ្ធគាំទ្ររុស្ស៊ី ។
លើសពីនោះទៀត ពួកគេនឹងធ្វើការគ្រប់គ្រង ស្ថានការណ៍នៅតាមបណ្ដោយព្រំដែន អ៊ុយក្រែន និងរុស្ស៊ី ជាកន្លែងដែលត្រូវបានក្រុមអ្នកប្រយុទ្ធ ទទួលការចោទប្រកាន់ថាមានការផ្គត់ផ្គង់ ពីប្រទេសរុស្ស៊ី នៅក្នុង តំបន់នោះ។ ក្រោមកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន ស៊ីបែល គេនឹងទទួលយកនូវយន្ដហោះ គ្មាន មនុស្សបើកចំនួន៤គ្រឿង រួមជាមួយនឹងអ្នកបញ្ជាយន្ដហោះតាមកុំព្យូទ័រចំនួន ៦នាក់ និងអ្នកបច្ចេក ទេសចំនួន ៣នាក់ ជាក្រុមតាមដាន ដែលនឹងដាក់ទីតាំង នៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន ៕
មតិយោបល់