ភ្នំពេញៈ ស្ត្រីម្នាក់បានទ្រហោយំ និងថតបង្ហោះតាមហ្វេសប៊ុក បន្ទាប់ពីរូបគាត់បានចាញ់បោកជនឆបោកម្នាក់យកឈ្មោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមនិងឈ្មោះឧកញ៉ា គិត ម៉េង ដោយប្រាប់គាត់ថា ត្រូវរង្វាន់របស់សម្តេចតេជោ២ម៉ឺនដុល្លារ ហើយឲ្យគាត់វេលុយតាមវ៉ីង២លានរៀលទៅឲ្យគេជាមុន ទើបគាត់បានលុយរង្វាន់សម្តេចតេជោ។
ស្ត្រីរងគ្រោះបានរៀបរាប់ថា “នាងខ្ញុំសូមជម្រាបលោកពូសម្ដេចតេជោ អ្នកមីងជំទាវជាទីគោរពម្សិលមិញជាថ្ងៃទី៦ មានលេខ០៩៧២៩៩៩៩៥២ បានខលប្រាប់នាងខ្ញុំថា នាងខ្ញុំបានឈ្នះរង្វាន់ធំផ្ទាល់ពីសម្ដេច និងអ្នកមីងជំទាវ និងលោក គិត ម៉េង និងលោកជំទាវធំៗបីរូបទៀត ប៉ុន្តែនាងខ្ញុំអត់បានចាំឈ្មោះគាត់ទេ ចំនួនទឹកប្រាក់២ម៉ឺនដុល្លារ តែនាងខ្ញុំបានប្រាប់ទៅគាត់វិញថា នាងខ្ញុំអត់ជឿទេតែពួកគាត់ឆ្លើយថា នេះជារឿងពិតមិនអាចនិយាយលែងសើចបានទេ ពីព្រោះសម្ដេច និងលោកជំទាវ ជាអ្នករើសយកដោយផ្ទាល់ ដូច្នេះប្រយ័ត្នមានទោស រួចហើយបង្កាប់ឲ្យនាងខ្ញុំរកប្រាក់២លានរៀល ដើម្បីតម្កល់នៅគណនេយ្យ ហើយនាងខ្ញុំប្រាប់គាត់ថា អត់លុយទេ តែគាត់អត់ព្រម ហើយឲ្យនាងខ្ញុំទៅខ្ចីលុយឲ្យបាន នាងខ្ញុំចងការគេបាន២លានរួចវេតាមវីងឲ្យ គាត់(ជនខិលខូច)ថា តែ១ម៉ោងទេ ខ្ញុំនិងបានលុយ និងត្រឡប់មកវិញហើយ កុំភ័យអី ហើយនាងខ្ញុំគិតស្មានថា នាងខ្ញុំមានសំណាងធំហើយ ទីបំផុតវាជារឿងកើតទុក្ខមួយដ៏ធំបំផុតទៅវិញ”។
“សូមលោកពូសម្ដេច និងអ្នកមីង និងលោកឧកញ៉ា គិត ម៉េង ជួយរកមុខជនខិលខូចទាំងអស់ ដែលហ៊ានយកឈ្មោះនាយករដ្ឋមន្រ្តី និងលោកជំទាវ និងលោ គិត ម៉េង មកបោកប្រាស់ និងគំរាមកំហែងដល់ប្រជាជនគ្រប់ខេត្តក្រុង នេះជាលេខធនាគាអេស៊ីលីដា ០៧១៩០០០០៤៦ ហើយលេខអ្នកគំរាម ០៣១៦៣៣៣៣០៦ រួចលេ ខដែលគាត់ឲ្យនាងខ្ញុំវេលុយទៅ គឺលេខ០៨៧៤២៨៨៩១ ហើយនេះជាលេខវីង៧៩០៣៨០៩៦។
សូមលោកពូសម្ដេច និងអ្នកមីងជំទាវមេត្ដាជួយក្មួយដោយក្ដីអនុគ្រោះផង នាងខ្ញុំអត់មានប្រាក់អ្វីសម្រាប់សងគេទេ។ នាងខ្ញុំសូមជូនពរលោកពូសម្ដេច និងអ្នកមីងជំទាវឲ្យជួបតែសេចក្ដីសុខ និងអាយុយឺនយូរជារៀងរហូត។
រឿងរ៉ាវបែបនេះត្រូវបានជនឆបោកប្រើគ្រប់វិធីឆបោកប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋមួយចំនួនបានដឹងឮ ខ្លះចាញ់បោកអស់រាប់ពាន់ដុល្លារផងដែរ ។ ដូចនេះសូមបងប្អូនកុំចាញ់ល្បិចកលជនឆបោកតាមគ្រប់រូបភាពណាទាំងអស់ ដើម្បីជៀសវាងការខាតបង់ទ្រព្យសម្បត្តិរបស់បងប្អូន៕
មតិយោបល់