ការសអង្កេតដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅតៃវ៉ាន់ បានចង្អុលបង្ហាញថា មានការទាក់ទងគ្នារវាង ការដេកស្រម៉ុក និងការមើលដោយចក្ខុវិញ្ញាណ។ បញ្ហានេះ កើតមានឡើងនៅលើមនុស្សដេកស្រម៉ុកខ្លាំង ដែលអាចបណ្តាលមកពីពួកគេមានការហត់នឿយច្រើនពេក។
អ្នកវិទ្យាសាស្ត្របាននិយាយថា ក្នុងករណីដែលមនុស្សមានការលំបាកខ្លាំងមានផលប៉ះពាល់ដល់ផ្លូវដង្ហើមនៅពេលដែលពួកគេដេក វាអាចកើតមានឡើងជាញឹកញាប់ នៅពេលដែលជាលិកានៃសាច់ដុំបំពងកត្រូវបានកាត់បន្ថយលំហូរនៃអុកស៊ីសែនបញ្ចូនទៅភ្នែក។
នេះជាមូលហេតុដែលធ្វើឲ្យមានការដេកស្រម៉ុក 1.67 ដងដែលអាចមានផលប៉ះពាល់ដល់ភ្នែក ជាងមនុស្សដែលគ្មានរោគវិនិច្ឆ័យ។
អ្នកស្រាវជ្រាវមានបំណង ស្រាវជ្រាវបន្ថែម និងធ្វើការកំណត់ឲ្យច្បាស់លាស់ទៅលើបញ្ហាទាំងអស់នេះ៕
មតិយោបល់