ព័ត៌មានអន្តរជាតិ

បេសកជនអាមេរិក ងឿងឆ្ងល់ថា ដាណឺម៉ាក អាចការពារខ្លួនរបៀបម៉េច ខណៈប្រទេសនេះ ដំឡើងថវិកាយោធាមិនគ្រប់គ្រាន់

អាមេរិកៈ ក្រុងវ៉ាស៊ីនតោន បានអំពាវនាវដល់ប្រទេសដាណឺម៉ាក ឱ្យដាក់វិធានការបង្កើនថវិកាយោធាខ្លួន ដល់កម្រិត ២ភាគរយ ដែលបានកំណត់ដោយអង្គការណាតូ បន្ទាប់ពីប្រទេសនេះ បានច្រានចោលការដំឡើងប្រាក់ឈ្នួលថ្មី ដោយអះអាងថា ធ្វើឱ្យការចំណាយរបស់ប្រទេស នៅក្នុងក្រុមតែមួយ ដូចជាប្រទេសអាល្លឺម៉ង់ មិនគ្រប់គ្រាន់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩។

ឯកអគ្គរដ្ឋទូតអាមេរិក Carla Sands បាននិយាយថា ការដំឡើងទំហំទឹកប្រាក់ចំនួន ៦៩០ លានដុល្លារ របស់ដាណឺម៉ាក ត្រូវបានអនុវត្តជាពិសេស ដើម្បីផ្គាប់ចិត្តសម្ព័ន្ធមិត្ត ដែលឆ្លងកាត់មហាសមុទ្រអាត្លង់ទិករបស់ខ្លួន តែនៅមិនទាន់គ្រប់គ្រាន់នោះទេ។

ដោយការដំឡើងនេះ នឹងធ្វើឱ្យថវិកាយោធាដាណឺម៉ាកកើនឡើងដល់ ១,៥ ភាគរយនៃ GDP របស់ប្រទេសនេះ ខណៈដែលនៅឆ្នាំនេះ មាន១,៣ ភាគរយ។

លោក Sands បាននិយាយថា នេះមិនទាន់គ្រប់គ្រាន់ទេ ដោយលើកឡើងពីការប្តេជ្ញាចិត្តរបស់ដាណឺម៉ាក ក្នុងឆ្នាំ ២០១៤ ដើម្បីធ្វើការឆ្ពោះទៅរកកម្រិតស្មើនឹង ២ ភាគរយនៃ GDP ។

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកអគ្គរដ្ឋទូត បានឲ្យដឹងថា «ការពិភាក្សាមួយ ត្រូវបានទាមទារ ក្នុងចំណោមអ្នកនយោបាយដាណឺម៉ាក អំពីរបៀបដែលពួកគេ អាចឈានដល់គោលដៅ ដែលពួកគេបានកំណត់ ជាមួយណាតូ»៕

មតិយោបល់