ព័ត៌មានជាតិ

អ​តី​ត​​​​វិ​ស្វ​ក​រ​​ជា​ន់​ខ្ព​ស់​​នៃ​​ក្រុ​ម​ហ៊ុ​ន​​ទូ​រ​គ​ម​នា​គ​ម​ន៍​​​​អា​មេ​រិ​ក​​ជា​​ប់​​​ចោ​ទ​​ពី​​បទ​​លួ​ច​​ប​ច្ចេ​ក​ទេ​ស​​នៃ​​​កា​រ​ផ​លិ​ត​​មី​​ស៊ី​​ល​

លោក​Liu Sixing អតីត​ជា​វិស្វករ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍​L-3​នៃ​ប្រទេស​អាមេរិក​ត្រូវ​បាន​ជាប់ចោទ​ទោស​ពីបទ​លួច​យក​បច្ចេកទេស​នៃ​ការផលិត​មី​ស៊ី​ល​និង​រ៉ូកែត​របស់​អាមេរិក​ទៅ​ឲ្យ​ចិន​ដោយ​ខុសច្បាប់​។​គាត់​ក៏​ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​យក​បច្ចេកវិទ្យា​ពត៍​មាន​កងទ័ព និង​ការសំងាត់​នៃ​ការធ្វើ​ពាណិជ្ជកម្ម​របស់​អាមេរិក​ផង​ដែ​រខ​ណះ​ដែល​នៅតែ​មាន​ការ​បដិសេធ​ពី​ជនជាប់ចោទ​យ៉ាងណាក៏ដោយ​។​

​លោក​Liu Sixing ដែល​មាន​ឈ្មោះ​ក្រៅ​ហៅថា​Steve Liu​បាន​បំរើការ​នៅ​ក្រុមហ៊ុន​L-3​ក្នុង​ក្រុម​ដំណើរ​ការ​ផ្នែក​អាកាសចរណ៍​និង​អាវ​កាស​នៃ​រដ្ឋ​New Jersey​តាំងពី​ឆ្នាំ​2009​រហូតដល់​ឆ្នាំ​2010​ក្នុងតួនាទី​ជា​កងវិស្វកម្ម​ជាន់ខ្ពស់​ម្នាក់​។​
201327123111715734_2
​លោក​Liu​ត្រូវបាន​គេ​ចោទថា​បាន​លួច​យក​ទិន្នន័យ​ជា​ច្រើន​ពាន់​ទិន្នន័យ​ពី​ក្រុមហ៊ុន​តាមរយះ​កំព្យូទ័រ​ផ្ទាល់​ខ្លួន​ហើយ​បាន​ធ្វើកា​រ​បទ​បង្ហាញ​ជាច្រើន​ពី​បច្ចេកវិទ្យា​នៅក្នុង​ទិន្នន័យ​ទាំងនោះ​តាមរយះ​សិក្ខា​សិលា​និង​នៅ​តាម​សាកលវិទ្យាល័យ​នានា​ដែល​មាន​ការពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ចិន​។​
​លោក​Paul Fisherman​សភា​ចារបុរស​របស់​អាមេរិក​បាន​និយាយថា​ជា​រង្វាន់​នៃ​ការធ្វើឲ្យ​មាន​ការគំរាម​កំ​ហែង​ដល់​អាមេរិក លោក​Liu​នឹង​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​រយះពេល​70​ខែ​។​
​លោក​មេធាវី​ការពារ​ក្តី​របស់​ជនជាប់ចោទ​បាន​បញ្ជាក់ថា​វា​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​កូនក្តី​របស់​លោក​បាន​មាន​នូវ​ទិន្នន័យ​ជា​ច្រើន​យ៉ាង​នេះ​នៅក្នុង​កំព្យូទ័រ​របស់​គាត់​ទៅកាន់​ប្រទេស​ចិន ប៉ុន្តែ​វា​មិន​មាន​កំរិត​ទោស​ណាមួយ​ដែល​ចាត់ទុកថា​នេះ​ជា​ទោសឧក្រិដ្ឋ​នោះទេ​ហើយ​គាត់​មិន​ដែល​មាន​ប្រវត្តិ​ធ្លាប់​គំរាមកំហែង​ដល់​អ្នក​ណា​ម្នាក់​ដែរ​៕​

មតិយោបល់