ភ្នំពេញៈ ក្រុមអាជីវករលក់ដូរនៅផ្សារស្ទឹងមានជ័យថ្មីបាននិយាយរះគន់ដល់ប្រធានផ្សារថាបានបើកដៃឲ្យមានល្បែងសីុសងដូចជាលេងបៀរ និងកត់កន្ទុយលេខយ៉ាងគគ្រឹកគគ្រេងនៅជាន់ក្រោមម្តំុលក់ផ្លែឈើគឺឈ្មោះយាយម៉ាប់ធ្លាប់បានអាជ្ញាធរខណ្ឌមានជ័យបង្រ្កាបម្តងហើយ រីឯជិតកន្លែងលក់បាយឈ្មោះអាមុំ និងមួយកន្លែងទៀតគេកត់នៅកណ្តាលវាលតែម្តងទល់មុខលក់ខោអាវ។
ពាក់ព័ន្ធនឹងការបើកល្បែងស៊ីសង នៅកណ្តាលផ្សារនេះដែរ ប្រជាពលរដ្ឋបាននិយាយរិះគន់ថា ផ្សារស្ទឹងមានជ័យថ្មីគឺជាផ្សារទំនើបមិនគួរប្រធានផ្សារធ្វើមិនដឹងមិនឭ និងបើកដៃឲ្យមានល្បែងសីុសងយ៉ាងដូច្នេះឡើយ ធ្វើឲប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះផ្សារនេះយ៉ាងខ្លាំង។
ពួកគាត់បានសំណូមពរដល់លោកមេប៉ុស្ត៍ស្ទឹងមានជ័យ និងលោកអភិបាលខណ្ឌមានជ័យ សូមជួយបង្ក្រាបកន្លែងកត់ឆ្នោតផ្សារស្ទឹងមានជ័យថ្មីនេះផង ដើម្បីរួមចំណែកអនុវត្តនៅគោលនយោបាយភូមិសង្កាត់ទាំង៩ចំណុចទៀតផង៕
មតិយោបល់