ព័ត៌មានជាតិ

Sevilla សុំខ្ចីជើង Martial តែMan UTD បដិសេធ

បរទេស៖ ក្រុមបិសាចក្រហម Man UTD នៅសប្តាហ៍នេះត្រូវបានគេដឹងថាបានធ្វើការបដិសេធហើយចំពោះសំណើរមួយពីសំណាក់ក្លឹបអេស្បាញ Sevillaដើម្បីសុំផ្ទេរយកកីឡាករបារាំង Anthony Martial ក្នុងលក្ខខណ្ឌខ្ចីជើង។

កីឡាករវ័យ២៦ឆ្នាំរូបនេះបានបង្ហាញខ្លួនជម្រើសដំបូងត្រឹមតែ២ដងប៉ុណ្ណោះនៅក្នុងលីគអង់គ្លេសរដូវកាលនេះហើយបច្ចុប្បន្នស្ថិតនៅក្នុងការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick កិឡាករ Martial គឺហាក់ដូចជាកាន់តែគ្មានឱកាសនៅឡើយដែរ។

ប៉ុន្មានថ្ងៃចុងក្រោយនេះកីឡាករនិងគ្រូបង្វឹកផ្ទាល់បានអះអាងថា ពិតជាចង់ចាកចេញពិតមែនហើយក្នុងនោះមានក្លឹបជាច្រើនដែលកំពុងចង់បានរូបគាត់ក្នុងលក្ខខណ្ឌខ្ចីជើងដែលមានដូចជា Lyon, Arsenal, Newcaslte និង Sevilla នេះជាដើម៕

 

មតិយោបល់