ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូលឿន វ៉ាជែងរថយន្តក្រឡុកស៊ីម៉ងត៍ ទៅបុកកង់បីឥណ្ឌាបណ្តាលឲ្យក្រឡាប់ រងរបួសធ្ងន់២នាក់

ភ្នំពេញៈ ជិះម៉ូតូ លឿនវ៉ារថយន្តក្រឡុកស៊ីម៉ងត៍ជ្រុលទៅបុកកង់បីឥណ្ឌាក្រឡាប់របួសធ្ងន់ប្រុស-ស្រី២នាក់ ម៉ូតូនិងកង់បីខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២និង ៣០នាទីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវទន្លេសាប ត្រង់ចំណុចមុខសាលាបឋមសិក្សាជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះមាន ម៉ូតូម៉ាកឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BJ 6479 ជិះដោយយុវជនម្នាក់ រងរបួសបាក់ជើងនិងដៃ ។ ចំណែកកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខឧ.មានជ័យ 1D 1948 បើកដោយបុរសម្នាក់ រួមដំណើរដោយប្រពន្ធនិងម្នាក់ជិះពីក្រោយប្រពន្ធរងរបួសធ្ងន់ ។

តាមប្រភពព័ត៌មានពី កន្លែងកើត ហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុកង់បីឥណ្ឌាបានបើកពីត្បូងទៅជើងតាមផ្លូវទន្លេសាប លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍និងម៉ូតូបើកពីជើងទៅត្បូង ខណៈនោះម៉ូតូដែលជិះដោយយុវជនខាងលើបានវ៉ារថយន្តក្រឡុកស៊ីម៉ងត៍ក៏ជ្រុលទៅបុកកង់បីពេញទំហឹង បណ្តាលឲ្យក្រឡាប់កង់បីគៀបជើងប្រពន្ធម្ចាស់កង់បីរបួសធ្ងន់ឯតៃកុងម៉ូតូបាក់ជើងម្ខាងនិងដៃម្ខាងចំណែកម៉ូតូនិងកង់បីឥណ្ឌា ខូចខាតកំណាត់មុខយ៉ាងដំណំ ។

ក្រោយពីកើតហេតុជនរងគ្រោះប្រុសស្រីទាំង២ត្រូវ បាន ដឹកទៅសង្គ្រោះនៅមន្ទីពេទ្យចំណែកម៉ូតូនិងកង់បីឥណ្ឌាត្រូបាន សមត្ថកិច្ច វាសវែងយកទៅរក្សាទុកនៅអធិការដ្ឋានបណ្តោះអាសន្នរង់ចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់