ព័ត៌មានជាតិ

ឆ្លៀតឱកាស ម្ចាស់ផ្ទះរវល់លក់ដូរ ចោរចូលលួច តែមិនសម្រេច ជាប់ខ្នោះប៉ូលិស

ភ្នំពេញ: ជនសង្ស័យម្នាក់ ប៉ុនប៉ងលួចទ្រព្យសម្បត្តិក្នុងផ្ទះគេ តែម្ចាស់ឃើញទាន់ស្រែកផ្អើល សមត្ថកិច្ចឃាត់ខ្លួនបាន កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលេខ១២៥B ផ្លូវទំនប់បក់ស្រូវក្រុមទី៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ជនសង្ស័យឈ្មោះ ដាយ យ៉ាំងទី ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិ វៀតណាម ទីលំនៅនិងមុខរបរ មិនពិតប្រាកដ មានសារធាតុញៀន ។
ចំណែកជនរងគ្រោះឈ្មោះ សាន ស៊ីនិត ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅកន្លែងកើតហេតុខាងលើ មុខរបរ បើកបររថយន្ត ។

សមត្ថកិច្ចឲ្យដឹងថា​ មុនពេលកើតហេតុខាងលើ ជនរងគ្រោះ កំពុងតែជាប់លក់ដូរ ឃើញចោរចូលក្នុងផ្ទះ ក៏ស្រែកឆោទ្បោ ខណ:នោះកម្លាំង សមត្ថកិច្ច កំពុងធ្វើការល្បាតក៏ធ្វើការឃាត់ខ្លួនបានតែម្តង ។

ក្រោយពីធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានចូលទៅក្នុងផ្ទះជនរងគ្រោះ ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានអធិការដ្ឋាននគរបាល កសាងសំណុំរឿង បញ្ជូនចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់