ព័ត៌មានជាតិ

បុរសជនជាតិបរទេសម្នាក់សង្ស័យខ្យល់ដេកស្លាប់នៅលើសាឡុងមុខផ្ទះប្រជាពលរដ្ឋផ្អើលសមត្ថកិច្ចទាំងយប់

ភ្នំពេញ: បុរសវ័យចំណាស់ជនជាតិបរទេសម្នាក់មករកប្រពន្ធនៅផ្ទះជួលមិនឃើញរួចមកអង្គុយចាំនៅលើសាឡុងមុខផ្ទះ
ប្រជាពលរដ្ឋមួយកន្លែងយូពេកសង្ស័យខ្យល់ គ ស្លាប់យ៉ាងអាណោចអាធ័មបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង
៩និង១០នាទីយប់ថ្ងៃទី៣០ខែមីនាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខផ្ទះលេខ៥៩Eo ផ្លូវលេខ១៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេស្នាក់នៅម្តុំផ្សារចាស់។
តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថាមុនកើតហេតុនៅវេលាម៉ោងប្រមាណជា៧ព្រឹកគេឃើញជនរងគ្រោះ ដើរមករកប្រពន្ធរបស់គាត់ដែលបានស្នាក់ផ្ទះជួលជាន់ទី១ជាប់និងផ្ទះកើតហេតុខាងលើស្រាប់តែមួយសន្ទុះក្រោយមកជនរងគ្រោះបានចុះមកក្រោមវិញដោយមិនបានជួបនិងប្រពន្ធគាត់នោះទេព្រោះប្រពន្ធគាត់បានទៅធ្វើការបាត់ហើយរួចជនរងគ្រោះបានមកអង្គុយនៅលើសាឡុងផ្ទះកើតហេតុខាងលើរហូតដល់ម៉ោងកើតហេតុប្រជាពលរដ្ឋឃើញសភាពជនរងគ្រោះដូចជាមិនស្រួលបានទំនាក់ទំនងទៅរថយន្តសង្គ្រោះមន្ទីពេទ្យកាលម៉ែត្រឲ្យមកយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យផងបន្ទាប់មករថយន្តសង្គ្រោះមន្ទីពេទ្យកាលម៉ែត្របានចុះមកដល់រួចបានទៅពិនិត្យទៅលើជនរងគ្រោះរួចខាងរថយន្តសង្គ្រោះបានប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយរួចក៏បើករថយន្តសង្គ្រោះចេញទៅវិញបាត់។បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យនៅនឹងកន្លែងកើតហេតុរួចធ្វើហុំព័ទ្ធទុកប្រគល់ជំនាញ។។

ក្រោយសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុនិងធ្វើកោសល្យវិច័យរួចសន្និដ្ឋានថាជនរងគ្រោះសង្ស័យអង្គុយយូពេកបណ្តាលខ្យល់គស្លាប់តែម្តង។
បន្ទាប់មកសមត្ថកិច្ចធ្វើការស្រាវជ្រាវរកសាច់ញាត្តិមកទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់