ព័ត៌មានជាតិ

ករណីផ្ទុះមីនតោន បណ្តាលឲ្យរបួសធ្ងន់០២នាក់ ខណៈជនរងគ្រោះកំពុងបើកម៉ាស៊ីនច្រូតស្រូវ

បាត់ដំបងៈ យោងតាមផេក អាជ្ញាធរមីន- Cambodian Mine Action បានឲ្យដឹងថា ព័ត៌មានបឋមនៅវេលាម៉ោងប្រមាណជា ១១ថ្ងៃត្រង់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ មានករណីផ្ទុះមីនតោន នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ហេតុការណ៍គ្រោះថ្នាក់នេះបានបណ្តាលឱ្យរងរបួសមនុស្សចំនួន០២នាក់ នៅពេលដែលជនរងគ្រោះកំពុងបើកបរម៉ាស៊ីនច្រូតស្រូវ ។

ជនរងគ្រោះទាំងពីរនាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ករណីខាងលើនេះ អាជ្ញាធរមីន ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការសាកសួរអាជ្ញាធរនៅក្នុងមូលដ្ឋាន ឬក៏អ្នកដែលបានដឹងច្បាស់អំពីព័ត៌មាន នៅមុនពេលប្រើប្រាស់គ្រឿងចក្រធុនធ្ងន់រុករានដី ដែលមិនទាន់បានធ្វើការបោសសម្អាតមីន និងសូមកុំប៉ះពាល់ឲ្យសោះនៅពេលដែលឃើញគ្រាប់ទាំងនោះ ហើយត្រូវតែរាយការណ៍ជាបន្ទាន់ផងដែរ ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតទីកន្លែងនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល ៕

មតិយោបល់