ព័ត៌មានជាតិ

រថយន្តកុងទុន័របុកម៉ូតូហុនដាឌ្រីមកិនក្បាលស្លាប់ម្នាក់របួសស្រាលម្នាក់

ភ្នំពេញ: បុរសម្នាក់បានបែកក្បាលស្លាប់គួរឲ្យអាណោចអាធ័មបន្ទាប់ពីមានរថយន្តកុងទុន័រមួយគ្រឿងមិនចាំស្លាកលេខបុកកិនចំក្បាលនិងម្នាក់ទៀតរងរបួសស្រាលរថយន្តបង្កបន្ថែមល្បឿនគេចបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៩
ស្ថិតលើកំណាត់ផ្លូវវេងស្រេងចំណុចលូប្រាំភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះឡាងភេទប្រុសអាយុជាង២០ឆ្នាំមុខរបកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ម្តុំទួលពង្រ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិក្រាំងដៃ ឃុំឃ្លកស្រុកទ្រាំងខេត្តតាកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងមិត្តភ័ក្ត្រម្នាក់ទៀតជិះម៉ូតូហុនដាឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1M 0483ធ្វើដំណើរក្នុងទិសដៅពីលីចទៅកើតខណ:មកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងត្រឡប់ក្រោយបានបន្តិចស្រាប់តែមានរថយន្តកុងទុន័រពីរគ្រឿងបើកវ៉ាគ្នាបណ្ដាលបុកឲ្យដួលខ្ទាតចូលកង់រថយន្តកិនបែកក្បាលស្លាប់ក្នុងថ្លុកឈាមភ្លាមៗនោះរថយន្តបង្កបានបន្ថែមល្បឿនបើកគេចបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងយកម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំសាច់ញ្ញាតិយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនឲ្យទៅវិញ៕
ដោយឡែកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចទាក់ទងក្រុមគ្រួសារយកទៅធ្វើបុណ្យឯស្រុកកំណើតយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់