ព័ត៌មានជាតិ

រថយន្តសាំយ៉ុងបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកធូបពីក្រោយបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

បាត់ដំបង: បុរសម្នាក់បានរងរបួសធ្ងន់ខណ:កំពុងបើករ៉ឺម៉កត្រូវរថយន្តសាំយ៉ុងបុកពីក្រោយកាលពីវេលាម៉ោង៨
និង៣០នាទីព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចក្រុមទី៦
ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចឲ្យដឹងថារថយន្តលាយស៊ីម៉ង់ត៏ម៉ាកសាំងយ៉ុង( SAngyong)ពណ៌ សពាក់ស្លាកលេខ បប ៥A-០០៤២បើកបរ
ពីទិសខាងត្បូងឆ្ពោះទៅជើងពេលមកដល់ចំណុចកើតហេតុ បានបុកម៉ូតូអូសរទេះ(រ៉ឺម៉ក)ដឹកធូបលក់ ចំពីក្រោយ
បណ្តាលឲ្យបុរសបើកបរម៉ូតូសណ្តោងរ៉ឺម៉កម្នាក់រងរបួសធ្ងន់ ចំណែករថ
យន្តបានបើកចេញពីកន្លែងកើតហេតុ ចម្ងាយប្រហែល ១៥០ម៉ែត្រទើបឈប់
រថយន្តទុកចោល រត់គេចខ្លួនបាត់ ។អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ រីឯអ្នកបើកបរម៉ូតូអូសរទេះមិនស្គាល់ឈ្មោះ សន្លប់បាត់ស្មារតី ជាអ្នកខេត្តកំពង់ចាមជិះម៉ូតូសណ្តោងរ៉ឺម៉កខាងលើម៉ាក
យ៉ាមហា ( Yamaha)ពណ៌ក្រហមគ្មានស្លាកលេខ ។
ករណីនេះជំនាញធ្វើការវាស់វែងបានត្រឹមត្រូវហើយដកហូតសម្ភារ:វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់