ព័ត៌មានជាតិ

សូមបងប្អូនដែលចូលចិត្តពិសាមឹកមានការប្រុងប្រយ័ត្ន!មន្ត្រីកាំកុងត្រូលរកឃើញមឹកស្រស់ មានផ្ទុកសារធាតុគីមីហាមឃាត់ ចំនួន ៣៨ គីឡូក្រាម

ស្ទឹងត្រែង: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលឲ្យដឹងថានៅល្ងាចថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៩មន្រ្តីសាខា
កាំកុងត្រូលខេត្តស្ទឹងត្រែង ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ក្រុងស្ទឹងត្រែង បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅតាមស្តង់ពិព័រណ៍ក្នុងគោលបំណងដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋម
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញមឹកស្រស់ ចំនួន ៣៨ គីឡូក្រោម ដែលមានផ្ទុកសារធាតុគីមីហាមឃាត់ formaline និងបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកម្ទេចចោលភ្លាមៗ។ ក្នុងថ្ងៃដដែលនោះដែរ មន្រ្តីកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់