ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះអស់មួយខ្នងប្តីថាឆេះអស់លុយ350$ រីឯប្រពន្ធថាឆេះអស់លុយ7000$

ក្រចេះ: កាលពីវេលាម៉ោង១០និង៣៥នាទី ថ្ងៃទិ០២ ខែកុម្ភះ ឆ្នាំ២១០១៩ នៅភូមិដីដុះលើ ស្រុកព្រែកប្រសព្វ មានអគ្គីភ័យឆាមឆេះផ្ទះមួយខ្នង។ រថយន្តពន្លត់អគ្គីភ័យប្រើប្រាស់អស់ទឹកចំនួន2រថយន្ត សង្រ្គោះបានផ្ទះជាប់គ្នាឈៀងខាងជើង។
ទំហំនៃការខូចខាតផ្ទះ 5.5x8m អំពីឈើប្រក់ដែក ម្ចាស់ឈ្មោះ ឃី សុខលាង អាយុ39ឆ្នាំ និងប្រពន្ធឈ្មោះ ខ្វែក សុភ័ណ្ណ អាយុ 37ឆ្នាំ ។
ខូចខាតទាំងស្រុង ។
សម្ភារះខូចខាត តាមសម្តីប្តីផ្តល់ពត៌មានថាឆេះអស់លុយ350$ រីឯប្រពន្ធថាឆេះអស់លុយ7000$។
មូលហេតុអាចបណ្តាលពីភ្លើងចង្ក្រាន៕

មតិយោបល់