ព័ត៌មានជាតិ

សង្ស័យស្រវឹងស្រាបើករថយន្តក្នុងល្បឿនលឿនដល់ផ្លូវកោងបួងចង្កូតមិនទាន់បុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់២កង់គេចខ្លួនបាត់ស្រមោល

ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តមួយគ្រឿងក្នុងល្បឿនលឿនដល់ផ្លូងកោងបួងចង្កូតមិនទាន់ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់រថយន្តខ្ទេចខាងមុខទៅលេងរួចម្ចាស់ចុះពីរថយន្តបានគេចខ្លួនបាត់ស្រមោលកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣ខែកុម្ភ:ឆ្នាំ២០១៩ ស្ថិតនៅ ចំណុចមុខសាលាវិទ្យាល័យជាស៊ីមសាមគ្គី តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីសន្តិសុខម្នាក់ដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគាត់ឃើញបុរសម្នាក់សង្ស័យថាស្រវឹងស្រាបើករថយន្តព្រូលពណ៌សមួយគ្រឿងអត់ស្លាកលេខធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតខាងលើខណ:ផ្លូវកោងបានបួចចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់រថយន្តខ្ទេចផ្នែកខាងមុខទៅលែងរួច រីឯម្ចាស់រថយន្តបង្កបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនសញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់