ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាឃាតកម្មប្លន់យកទ្រព្យសម្បត្តិម្នាក់

ត្បូងឃ្មុំ: ជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធឃាតកម្មប្លន់ម៉ូតូនិងលុយនៅខេត្តក្រចេះត្រូវបាននគរបាលខេត្តត្បូងឃ្មុំឃាត់ខ្លួនបាន។
សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យ ឈ្មោះ រុំ រ៉ែន ភេទប្រុសអាយុ២៨ឆ្នាំ នៅភូមិស្រែចារ ឃុំខ្សឹម ស្រុក
ស្នូល ខេត្តក្រចេះ ជាប់ពាក់ពន្ធករណី ឃាតកម្មនិងប្លន់យកទ្រព្យសម្បត្តិ(ឃាដកម្មនិងប្លន់យកម៉ូតូនិងលុយ) កាលពីថ្ងៃទី២៩ មករា ឆ្នាំ២០១៩ នៅចំនុច ភូមិចាថ្មី ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ លើជនរងគ្រោះ ឈ្មោះ ជូន ស៊ីននៅភូមិអញ្ចាញ ឃុំខ្សឹប ស្រុកស្នួល សម្ភារ: បាត់បង់ ម៉ូតូ វេវក្រហម០១គ្រឿង ប្រាក់រៀល ៣៨០០០០០រៀល លុយដុល្លា៦០០ដុល្លា។
បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួននៅអធិការដ្ឋាន ស្រុកពញាក្រែក និងប្រគល់ឲ្យកម្លាំងជំនាញ នៃអធិការស្រុកស្នួល ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់