ព័ត៌មានជាតិ

អត្ថប្រយោជន៍ដ៏ប្រសើរនៃផ្លែត្រសក់

រុក្ខ​ជាតិ​ពិត​ជា​មាន​ប្រយោជន៏​ណាស់​សំរាប់​មនុស្ស និង​សត្វ​ក្នុង​ការ​ទ្រ​ទ្រង់​សុខ​ភាព​សារ​ពាង្គ​កាយ​ព្រម​ទាំង​សម្ផស្ស​ក្នុង​នោះ​ដែរ​ផ្លែ​ត្រសក់​វា​មិន​ត្រឹម​តែ​ជា​បន្លែ​សម្រាប់​យើង​ក្នុង​ការ​ធ្វើ​ជា​ម្ហូប​អា​ហារ​នោះ​ទេ ប៉ុ​ន្តែ​វា​ក៏​អាច​ធ្វើ​ជា​ឱ​សថ​សម្រាប់​ព្យាបាល និងជា​គ្រឿង​សំ​អាង​សម្រាប់ កែ​សម្ផស្ស​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​ខ្លី​នៃ​អត្ថប្រយោជន៍​ផ្លែ​ត្រសក់ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​សុខភាព៖
១. ផ្លែ​ត្រសក់​អាច​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ ប្រសិន​បើ​អ្នក​មាន​ភាព​មមាញឹក​ខ្លាំង​មិន​បាន​ញាំ​ទឹក​គ្រប់​គ្រាន់​ទេ​នោះ សូម​អ្នក​យក​ផ្លែ​ត្រសក់​ដែល​បាន​ទុក​ក្នុង​ទួរ​ទឹកកក មក​ញាំ ១ ឬ ២ ផ្លែ ពី​ព្រោះ​ថា​ក្នុង​ផ្លែ​ត្រសក់​មាន​សារ​ជាតិ​ទឹក​រហូត​ដល់ ៩៦ ភាគរយ ដូច​នេះ​វា​អាច​បំពេញ​ជាតិ​ទឹក​របស់​អ្នក​បាន ។
២. ការ​ប្រឈម​មុខ និង​កំដៅ​មិន​ថា​ក្នុង​ផ្ទះ ការិយា​ល័យ និង​មជ្ឈ​ដ្ឋាន​ខាង​ក្រៅ ការ​បរិភោគ​ផ្លែ​ត្រសក់ និង​អាច​ជួយ​សម្រួល​ពី​បញ្ហា​ផ្លូវ​ដង្ហើម។ សូម​យក​ផ្លែ​ត្រសក់​កាត់​ជា​ដុំ​តូចៗ​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក​ រួច​យក​វា​មក​លាប​នៅ​លើ​ដើម​ទ្រួង​នោះ​វា​អាច​ជួយ​កាត់​បន្ថយ​បញ្ហ​រលាក​ផ្លូវ​ដង្ហើម​បាន​យ៉ាងល្អ។
៣.ផ្លែត្រសក់អាចបញ្ចញជាតិពុល។ ជាតិ​ទឹក​ដែល​មាន​នៅ​ក្នុង​ផ្លែ​ត្រសក់​មួយ​ផ្លែ​អាច​បោស​សម្អាតកាក​សំណល់​ពី​ក្នុង​ខ្លួន​របស់​អ្នក​បាន។
៤. ជា​មួយ​នឹង​ការ​ប្រើ​ប្រាស់​ធម្មតា​ត្រសក់​ត្រូវ​បាន​គេស្គាល់​ថា អាច​ជួយ​រំលាយ​គ្រួស​ក្នុង​តំរង​នោម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។
៥. ក្នុង​ផ្លែ​ត្រសក់​មួយ​ផ្លែសម្បួរ​ទៅ​ដោយ Vitamin AB និង C ដែល​អាច​បង្កើន​ភាព​ស៊ាំ​ក្នុង​សារ​ពាង្គ​កាយ ជួយ​ផ្តល់​ថាម​ពល និង​ភាព​រឹង​មាំ​ចំពោះ​រាង​កាយ​បាន។
៦. ញ៉ាំ​ទឹក​ក្រឡុក​ត្រសក់​ជា​មួយ​ការ៉ុត អាច​ជួយ​ផ្តល់​ថាម​ពល និង​កំលាំង​បន្ថែម​ចំពោះ​អ្នក​ដែល​នឿយ​ហត់​ពី​ការ​ងារ និង​ការ​រៀន​សូត្រ។
៧. ត្រសក់សម្បួរជាតិរ៉ែ ដែល​អាច​ជំនួយ​ឲ្យ​ស្បែក​មាន​សុខ​ភាព​ល្អ ពី​ព្រោះ​ក្នុង​ផ្លែ​ត្រសក់​មាន​សារ​ជាតិ ម៉ា​ញេ​ស្យូម ប៉ូតា​ស្យូម Silicon ដែល​ជា​ថ្នាំព្យា​បាល​បាន​ល្អ​បំផុត​នៅ​ពេលស៉្បា ។
៨. ត្រសក់​ជា​ជំនួយ​ក្នុង​ការ​សម្រក​ទម្ងន់​បាន សូម​ទទួល​ទាន​ត្រសក់​យ៉ាងរី​ក​រាយ ដោយ​មិន​បាច់​ភ័យ​ព្រួយ​ពី​ការ​ឡើង​ទម្ងន់​របស់​អ្នក​ឡើយ មិន​តែ​ប៉ុនោះ​វា​អាច​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​ដោយ​មិន​ប៉ះ​ពាល់​សុខ​ភាព​ឡើយ​។
៨. កាត់បន្ថយការចុះខ្សោយរបស់ភ្នែក ការ​ដាក់​ចំណិត​ត្រសក់​នៅ​លើ​ភ្នែក​គឺ​ជា​ការ​កែសម្ផស្ស​មួយ​ដោយមិន​បាច់​ចំណាយ​ប្រាក់ និង​ពេល​វាលា​ច្រើន ប៉ុន្តែ​អ្នក​អាច​ទទួល​មក​វិញ​នូវ​រង្វង់​ភ្នែក​សធម្មជាតិ​បែប សិចស៊ី និង​ធ្វើ​ឲ្យ​ថ្នក់​ក្រោមភ្នែករបស់​អ្នក​មាន​ភាព​ទាក់​ទាញ។
៩. ត្រសក់អាចកាត់បន្ថយ និងការប្រឈមមុខចំពោះជម្ងឺ​មហារីក ដោយ​ការ​ញ៉ាំផ្លែ​ត្រសក់​ក្នុង​របប​អារហារ​របស់​អ្នក​ជា​រៀង​រាល់​ថ្ងៃ។ នេះ​ជា​ការ​អះ​អាង​របស់អ្នក​ជំនាញ​ផ្នែកជម្ងឺ​ហា​រីក ។
១០. ចំពោះ​អ្នក​មានជម្ងឺ​សម្ពាធ​ឈាមខ្ពស់ និង​ទាបផ្លែ​ត្រសក់​ក៏​អាច​ជួយ​កាត់​បន្ថយ​នូវជម្ងឺ​នេះ​បាន​ផងដែរ ប្រសិន​បើ​អ្នកជម្ងឺ​ព្យាយាម​ញ៉ាំវា​ជា​រៀង​រាល់​ថ្ងៃ។
១១. ទឹកត្រសក់អាចធ្វើឲ្យសុខភាពមាត់របស់យើងកាន់តែមានភាពស្រស់ស្រាយ ចំពោះ​អ្នក​ដែល​មាន​បញ្ហាធំ​ក្លិន​មាត់ និង​អញ្ចាញ​ធ្មេញ​មិន​រឹង​មាំ។
១២. ផ្លែ​ត្រសក់​គឺ​ជា​បន្លែ​មួយ​ប្រភេទ​ដែល​មាន​ជាតិ​កាក​សសៃ​ខ្ពស់ ហើយ​វា​គឺ​ល្អ​បំផុត​ក្នុការ​រំលាយ​អារហារ។
១៣. សារធាតុ Silicon ដ៏អស្ចារ្យដែលមានក្នុងផ្លែត្រសក់ អាច​ធ្វើ​ឲ្យ​សក់ និង​ក្រចក​របស់​យើង​មាន​ភាព​រឹង​មាំ ហើយ​មាន​ភាព​ភ្លឺ​រលោង មិន​ងាយ​ផុយ​ស្រួយ។
១៤. វីតាមីន និង​សារ​ធាតុរ៉ែ​ទាំង​នោះ ដែល​មាន​នៅ​ក្នុង​ត្រសក់​វា​ពិត​ជា​មាន​ឥទ្ធិពល​ណាស់​ចំពោះ​អ្នក​ដែល​បាន​បំពេញ​កិច្ច​ការ​ធ្ងន់ៗ ពេញមួយ​ថ្ងៃ។
១៥. ផ្លែត្រសក់ជួយកាត់បន្ថយកម្រិតជាតិអាស៊ីត Uric ដែល​មាន​នៅ​ក្នុង​ប្រពន្ធ័ការ​ពារ​រាង​កាយ និង​ថែរក្សា​តំរង​នោម​ឲ្យ​មាន​សុខភាព​ល្អ។
១៦. អ្នកជម្ងឺនៃជំងឺទឹកនោមផ្អែមអាចរីករាយ នឹង​ត្រសក់​ក៏​ទទួល​បាន​ផ្លែ​ផ្កា​ខណៈ​ពេល​ដែល​មានប្រយោជន៍​សម្រាប់​សុខ​ភាព​ពី​ព្រោះ​ថា ត្រសក់​មាន​អរ​ម៉ូន​ដែល​លំពែង​ត្រូវ​ការដើម្បី​ផលិត​អាំង​ស៊ុយ​លីន​ សម្រាប់​អ្នក​មាន​ជាតិ​ស្ករ​ច្រើន​ក្នុង​រាងកាយ។
១៧. សារធាតុផ្សំក្នុងត្រសក់ដែលគេហៅថា sterols គឺមាន​ឥទ្ធិពល​ក្នុង​ការ​កាត់​បន្ថយ​នូវ​ជាតិកូឡេស្តូរ៉ូលដែល​មាន​នៅ​ក្នុង​ខ្លួន​បាន​របស់​អ្នក​បាន​យ៉ាង​ល្អ​ប្រ​សើរ៕

13932141761
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការ​ជាមួយនឹងដំណឹង​

មតិយោបល់