ព័ត៌មានជាតិ

រថយន្តចង្កូតស្តាំបុកជាមួយម៉ូតូបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ស្លាប់

កោះកុង: ​​រថយន្ដ ម៉ាក U.D ពណ៍ទឹកប្រាក់ ចង្កូតស្ដាំ ពាក់ស្លាកលេខ PP ១០៨៧បានបុកជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង កាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទីថ្ងៃទី០៣ ខែកុម្ភ:​ ឆ្នាំ២០១៩លើផ្លូវជាតិលេខ៤៨ គីឡូម៉ែត្រ ៥-៦ ស្ថិតក្នុងភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

រថយន្ដ ម៉ាក U.D ពណ៍ទឹកប្រាក់ ចង្កូតស្ដាំ ពាក់ស្លាកលេខ PP ១០៨៧ បើកពីកើតទៅលិចបានបុកនឹងម៉ូតូ បើកពីលិចទៅកើតបញ្ជ្រាសទិសគ្នាបណ្តាលឲ្យបុរសអ្នកបើកម៉ូតូ មិនស្គាល់អត្តសញ្ញាណបានស្លាប់នៅនឹងកន្លែង។

ភិនភាគសព ស្លៀកខោខូវប៊ូយ ពាក់អាវរងាដៃវែងពណ៍ខៀវ ត្រូវ រថយន្ដសាម៉ុយដឹកយកតម្កល់ទុកនៅ មន្ទីរពេទ្យ រងចាំសាច់ញ្ញាត្តិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកអ្នកបើកបររថយន្ដបានរត់គេចខ្លួនបាត់ស្រមោល។ មូលហេតុ ដោយសារអ្នកបើកបរម៉ូតូមិនប្រកាន់ស្ដាំ ​ បច្ចុប្បន្នរថយន្ត​ និងម៉ូតូ សមត្ថកិច្ចបានធ្វើការដកហូត យករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋានស្រុកស្រែអំបិល៕

មតិយោបល់