ព័ត៌មានជាតិ

រថយន្តកុងទុន័រពាក់ស្លាកលេខភ្នំពេញ3A9998ប៉ះរថយន្តម៉ាកគាពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BB 5259ទើបតែទិញជាង៦០០០០ដុល្លាខូចខាតមួយចំហៀង

ភ្នំពេញ: រថយន្តកុងទុន័រដែលមានក្បាលរថយន្តពណ៌សពាក់ស្លាកលេខភ្នំពេញ3A9998បានប៉ះរថយន្ត
ម៉ាកគាពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ពាក់ស្លាកលេខភ្នំពេញ2BB5259ដែលម្ចាស់ទើបតែទិញតម្លៃជាង
៦០០០០ដុល្លាខូចខាតមួយចំហៀង។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៩លើកំណាត់ផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថាបន្ទាប់ពីរថយន្តទាំង២គ្រឿងបានប៉ះគ្នារួចសមត្ថកិច្ចមូលដ្ឋានបានធ្វើកាវាស់វែងចំណែកភាគីទាំងសងខាងសម្រួលគ្នាដោយភាគីខាងរថយន្តមាក់គាព្រមទទួលយកថ្លៃជួសជុលចំនួន១៩០០ដុល្លាពីភាគីរថយន្តកុងទុន័របញ្ចប់រឿង៕

មតិយោបល់