ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច បង្ក្រាបករណីរក្សាទុកសារធាតុគីមីផ្សំគ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅ ផ្ទះសំណាក់ ជីង ឡុង

ស្វាយរៀង: នៅថ្ងៃទី ០៣ ខែកុម្ភះ ឆ្នាំ ២០១៩ នៅវេលាម៉ោង ៨និង០០ នាទី សមត្ថកិច្ចជំនាញបានស្រាវជ្រាវ និងបង្ក្រាបករណីរក្សាទុកសារធាតុគីមីផ្សំគ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់ ជីង ឡុង បន្ទប់លេខ២០៤ ស្ថិតក្នុងភូមិមេ ភ្លើង សង្កាត់ស្ចាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយមានការ ដឹកនាំសម្របសម្រួលពីលោក គង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយការិយាល័យអន្តោប្រវេស្តន៍ មន្ទីរសុខាភិបាលខេត្ត អធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងអាជ្ញធរមូលដ្ឋានពាក់ពន្ធ័ លទ្ធផល៖
ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ Trillessky Ran ភេទប្រុស អាយុ​ ៤១ ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិអ៊ីស្រាអែល កាន់ប៉ាស្ព័រលេខ ២៣២៩៣៤១២ ចុះថ្ងៃទី ១០-០៨-២០១៧ ។
សម្ភារះដកហូតបាន
-ម៉ូតូ ០១ គ្រឿង
-ទូរសព្ឌ័ដៃ ០៣ គ្រឿង
-លែតថប ០២ គ្រឿង
-ម៉្សៅDepakine chrono មានសារធាតុជាមេតំហ្វេតាមីន ចំនួន ០១កញ្ចប់ធំ
-រុក្ខជាតិ និងសារធាតុគីមីផ្សំចំនួន ២១ មុខផ្សេងទៀត
-ថ្នាំពេទ្យគ្រប់ប្រភេទជាង ២,៣ គីឡូក្រាម (បានប្រគល់ឲ្យមន្ទីរ សុខាភិបាល រក្សាទុក)
-ថវិកា និងសម្ភារ:មួយចំនួន ។
បច្ចុប្បន្ន ករណីនេះសមត្ថកិច្ចជំនាញ កំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការ តាមនីតិវិធី ៕

មតិយោបល់