លឹង្គគឺជាអាវុធដ៏សំខាន់សម្រាប់ប្រុសគ្រប់រូប ប្រសិនបើមានរបស់ល្អហើយ ប្រើការមិនកើតវិញនោះ គឺប្រៀបដូចជាមនុស្សដែលរស់នៅគ្មានន័យអញ្ចឹង។ កក្តាដែលធ្វើឲ្យលិង្គរបស់អ្នកប្រើការមិនកើតអាចពាក់ព័ន្ធទៅនឹងការប្រើថ្នាំរំងាប់អារម្មណ៍លើសកម្រិត មានជម្ងឺសសៃប្រសាទ បញ្ហាផ្លូវចិត្ត និងភាពតានតឹងក្នុងអារម្មណ៍ជាដើម។ ជាមួយគ្នានេះដែរអ្នកត្រូវចេះថែរក្សាឲ្យបានល្អកុំឲ្យជួបប្រទះបញ្ហាដូចខាងក្រោមដែលបណ្តោលឲ្យងាប់លិង្គ។
ជម្ងឺទឹកនោមផ្អែម
ជាតិស្ករច្រើនពេកនៅក្នុងឈាមអាចបំលែងទៅជាជាតិខ្លាញ់ ក៏ធ្វើឲ្យប៉ះពាលដល់មុខងារសសៃប្រសាទផងដែរ។
ធាត់ពេក
ភាពធាត់ខ្លាំងពេកអាជៈឥទ្ធិពលអវិជ្ជមានដល់កម្រិតអ័រម៉ូន Testosterone ហើយអាចចូលទៅកាត់បន្ថយសមត្ថភាពរបស់បុរស។ បុរសដែលមានជម្ងឺធាត់អាចមានហានិភ័យនៃការងាប់លិង្គជាង ៥០ ភាគរយ។
កូលេស្តេរ៉ុល
ការកកើតនៃជាតិកូលេស្តេរ៉ុលនេះ មិនត្រឹមតែបង្កើតនូវហានិភ័យនៃការឡើងសម្ពាធឈាមខ្ពស់នោះទេ វាក៏អាចកាត់បន្ថយលំហូរឈាមទៅប្រដាប់ភេទ ដែលនាំឲ្យមានជម្ងឺងាប់លិង្គ។
ការជិះកង
ការជិះកង់ច្រើនជាងបីម៉ោងក្នុងមួយសប្តាហ៍ អាចរំខានដល់មុខងារលិង្គ ដោយសារតែមានសម្ពាធការធ្វើកសកម្មភាពលើសសៃឈាមច្រើនពេក។
ការហាត់ប្រាណតិច
ការធ្វើលំហាត់ប្រាណតិច មិនត្រឹមតែធ្វើឲ្យឡើងទម្ងន់ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យលំហូរនៃឈាមដើរមិនល្អថែមទៀត។
លំហាត់ប្រាណច្រើនពេក
ការធ្វើសកម្មភាពរាងកាយខ្លាំងពេក បែរជាបង្កើតភាពតានតឹងក្នុងអារម្មណ៍ទៅវិញ។
គ្រឿងស្រវឹង
ការផឹកគ្រឿងស្រវឹងច្រើនពេកអាចកាត់បន្ថយសកម្មភាពផ្លូវភេទ ដោយសារតែផលប៉ះពាល់ដល់ប្រព័ន្ធសសៃប្រសាទ ដែលសមត្ថភាពរបស់អ្នកនៅសល់តិចតួចបំផុត និងស្ទើរតែមិនអាចទៅរួច។
ដេកឈឺ
ជម្ងឺដែលបណ្តោលមកពីប៉ារ៉ាស៊ីត Protozoan អាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសសៃប្រសាទនាំឲ្យងងុយដេក និងធ្វើឲ្យសមត្ថភាពអវិជ្ជមាន។
ជក់បារី
ហានិភ័យនៃការមានជម្ងឺលិង្គងាប់ចំពោះអ្នកជក់បារីគឺមាន ៤០ ភាគរយខ្ពស់ជាងអ្នកមិនជក់បារី។
របបអាហារ
របបអាហារដែលសម្បូរជាតិខ្លាញ់ ធ្វើឲ្យរន្ធសសៃឈាមរួមតូច ហើយលំហូរឈាមដែលត្រូវបញ្ចូនទៅប្រដាប់ភេទមិនបានគ្រប់គ្រាន់ធ្វើឲ្យមានជម្ងឺងាប់លិង្គដូចគ្នា៕
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួយនឹងដំណឹង
មតិយោបល់