ព័ត៌មានជាតិ

Ramos សង្ឃឹមថាអតីតគូប្រជែងម្នាក់នេះនឹងលើកពាន Ballon d’Or ឆ្នាំនេះ

បរទេស៖កំពូលកីឡាករខ្សែការពារវ័យចំណាស់ Sergio Ramos នៅសប្តាហ៍នេះបានធ្វើការលើកឡើងបែបគាំទ្រយ៉ាងខ្លាំងចំពោះបេក្ខភាពម្ចាស់ពានរង្វាន់កីឡាករ Lionel Messi បើទោះបីជាធ្លាប់ជាគូប្រជែងគ្នាជាច្រើនឆ្នាំមកហើយក្តី។

កីឡាករ Ramos ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប PSG រួមគ្នាជាមួយនឹង Messi បានរំពឹងទុកថា Messi នឹងអាចលើកពាន Ballon d’Or ឆ្នាំនេះទោះបីជាមកដល់ពេលនេះទំរង់លេងរបស់ Messi មិនទាន់ឡើងដល់កំពូលដូចគ្រានៅអេស្បាញក្តី។

Ramos បានថ្លែងបែបនេះថា៖ប្រាកដណាស់ខ្ញុំចង់ឲ្យគាត់លើកពាននេះហើយខ្ញុំមានតួនាទីដើម្បីការពារកីឡាកររូបនេះក្នុងនាមជាកីឡាករក្នុងក្លឹបជាមួយគ្នា។គាត់មានទំរង់លេងមុតស្រួចគាត់អាចធ្វើឲ្យមានការផ្លាស់ប្តូរខ្លាំងពេលនៅក្នុងក្រុមដូចនេះវាគឺជារឿងអស្ចារ្យសម្រាប់ខ្ញុំនិងក្រុមដែលមានវត្តមានគាត់នៅទីនេះជាមួយគ្នា៕

មតិយោបល់