ព័ត៌មានជាតិ

ឪពុកបាត់បង់ជីវិតចំណែកកូនរងរបួសដេរ៥ថ្នេរបន្ទាប់ពីបើកគោយន្តក្រឡាប់ធ្លាក់ទឹកប្រឡាយដោយខ្លួនឯង

បន្ទាយមានជ័យ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ឪពុកបាត់បង់ជីវិត ចំណែកូនរងរបួសចិញ្ចើមដេរ០៥ថ្នេរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ក ដោយខ្លួនឯង បើកគោយន្តក្រឡាប់ធ្លាក់ទឹកប្រឡាយ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៥និង០៥នាទីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅលើផ្លូវលំត្រង់ចំណុចលូត្រពាំងប្រហុងខាងលិចមណ្ឌលសុភាពឃុំស្ពានស្រែង ចម្ងាយប្រហែល៣៥០ម៉ែត្រ ស្ថិតនៅភូមិពង្រ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ៖ ជនរងគ្រោះអ្នកបើកគោយន្ត ឈ្មោះ តោន សឿន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិគោកចារ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្លាប់នៅនឹងកន្លែង ចំណែកកូនរួមដំណើរឈ្មោះ សៀ ប៊ុនលាង ភេទប្រុស អាយុ៧ឆ្នាំ របួសបែកចិញ្ចើមដេរ០៥ថ្នេរ ។

ប្រភពដដែលបានបញ្ជាក់ថា៖ មុនពេលកើតហេតុជនរងគ្រោះ បានបើកគោយន្តកន្ត្រៃនាំកូនប្រុស អាយុ០៧ឆ្នាំម្នាក់ រួមដំណើរទៅច្រូតស្មៅឲ្យគោស៊ី ពេលត្រឡប់មកវិញជិតដល់ផ្ទះឈ្មោះ វី មេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំង ខណ:ពេលនោះជនរងគ្រោះបានព្យា យាមបង្កើនល្បឿនគោយន្តឲ្យលឿនក្នុងទិសដៅពីលិចទៅកើត ដើម្បីឆាប់ដល់ផ្ទះ ពេលមកដល់ចំណុចកើតហេតុ ខាងលិចមណ្ឌលសុភាព ឃុំស្ពានស្រែង ចម្ងាយប្រហែល៣៥០ម៉ែត្រ ស្ថិតនៅភូមិពង្រ ស្រាប់តែគោយន្តធ្លាក់គ្រឡុក បណ្តាលឲ្យដៃគោយន្តបោកបុកចំដើមទ្រូងហើយរេចង្កូតធ្លាក់ចូលទឹកប្រឡាយស្លាប់ ចំណែកកូនរងរបួសបែកចិញ្ចើមដេរចំនួន០៥ថ្នេរ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់