សៀមរាបៈ អំពើហិង្សាក្នុងគ្រួសារមួយ បានឈានដល់ស្ត្រីជាប្រពន្ធ យកកាំបិត បុ័ងតោ កាប់ប្រហារទៅលើ បុរសជាប្ដី បណ្ដាលឲ្យស្លាប់ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ។
អំពើហិង្សារហូតមានអ្នកស្លាប់នេះបានកើតឡើងនៅរសៀលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៩នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះឆេង អាយុ២៤ឆ្នាំមុខរបរជាយោធា នៅវរ:សេនាតូចបញ្ជូនសារ កងពលធំអន្តរាគមន៍លេខ២ ។ ចំណែកជនសង្ស័យឈ្មោះបេង សុខលាភ អាយុ១៩ឆ្នាំ ត្រូវបានចាប់ខ្លួន ក្រោយធ្វើសកម្មភាព ប៉ុន្មានម៉ោងរួចមក ដោយមិនបានគេចខ្លួននោះទេ។
ប្រភពដដែលបានបន្តថាករណីអំពើហិង្សា បណ្ដាលឲ្យស្លាប់ បុរសជាប្ដី គឺមូលហេតុផ្ដើមចេញពីប្រពន្ធ សុំលែងលះ តែបុរសជាប្ដី មិនព្រមនៅពេលប្រពន្ធ ប្រុងនឹងចាកចេញពីផ្ទះ នោះ ប្ដីបាននិយាយថា បើទៅបងសុំបន្សល់ទុកស្នាកស្នាមសិនបន្ទាប់មកក៏មានអំពើហិង្សកើតឡើង តែម្ដង។
ប្រភពបន្តទៀតថា ករណីនេះមិនមាននរណាដឹងឡើយ ដោយកន្លែងកើតហេតុ
នៅតែពីនាក់ប្ដីប្រពន្ធតែប៉ុណ្ណោះ។
ក្រោយមកបានប្រជាពលរដ្ឋដឹង នឹងយកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែដោយសារជនរងគ្រោះ ហូរឈាមខ្លាំងពេក មិនអាចជួយសង្គ្រោះបាន។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូន ទៅតុលាការ៕
ព័ត៌មានជាតិ
មតិយោបល់