ព័ត៌មានជាតិ

រន្ធត់ណាស់! កំពុងជិះម៉ូតូសុខៗ ស្រាប់តែធ្លាក់ ត្រូវរថយន្តកិនស្លាប់ យ៉ាងអាណោចអាធម៌

ព្រៃវែង: កាលពីវេលាម៉ោង១០ និង៣០នាទីនៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅចំណុចភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៧១-៧២។

ម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GU-9780 បើកដោយឈ្មោះ សៅ វុទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង រួមដំណើរដោយឈ្មោះ សៅ សារឿន ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ធ្វើដំណើរពីលិចទៅកើត ស្របទិសគ្នាជាមួយរថយន្ត ។

លុះមកដល់ចំណុចខាងលើ ឈ្មោះ សៅ សារឿន បានធ្លាក់ពីលើម៉ូតូ បណ្តាលរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-6479 បើកមកពីខាងក្រោយកិនស្លាប់ រួចអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែករថយន្ត និងម៉ូតូយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សឹង ដើម្បីដោះស្រាយ៕

មតិយោបល់