កំពតៈ ករណីឃាតកម្មគិតទុកមុន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១២ថ្ងៃត្រង់ លើជនរងគ្រោះ អ៊ួន វណ្ណា ហៅម៉ិល ភេទប្រុស ៤៦ឆ្នាំ នៅចំណុចវាលស្រែប្រិយ ក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
ការស៊ើបអង្កេត និងសួរចំលើយ ទទួលបានលទ្ធផល ដូចខាងក្រោម ជនល្មើសមានឈ្មោះ៖ ទី១.មឿន វាសនា ហៅខ្នា ភេទប្រុស ២៦ឆ្នាំ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ជាមេក្លោង និងទទួលបញ្ជាពី ច្រឹង ចេក ទី២. សឿង បុល ភេទប្រុស ៤៦ឆ្នាំ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ទី៣. ព្រីង ឡន ភេទប្រុស ៦៥ឆ្នាំ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត និងទី៤. ហ៊ាន ចាន់ ហៅ ស្រម៉ូម ភេទប្រុស អាយុ ៤១ឆ្នាំ សព្វថ្ងៃនៅភូមិ ដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។
ឧបករណ៍សម្លាប់រួមមាន៖ ពូថៅ ១ កាំបិត១ ដំបង១ដើម ចំពាមកៅស៊ូ ១។
សមត្ថកិច្ចបានឲ្យដឹងថា ដំបូងទ្បើយ ក្រុមជនល្មើស បានចេញទៅមើលដី ដោយថ្មើរជើង គឺនៅម៉ោងប្រហែល៧ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។ បន្ទាប់មកពួកគេបាននាំគ្នាចូលទៅផ្ទះឈ្មោះ ម៉ិល ដើម្បីសម្លាប់ ។ ទៅដល់ផ្ទះឈ្មោះ ម៉ិល ម៉ោងប្រហែល១២ថ្ងៃត្រង់ ថ្ងៃដដែលពួកគេបានស្ទុះវាយជង្គង់ជនរងគ្រោះ រួចក៏នាំគ្នាវាយកាប់ រហូតដល់ស្លាប់។
ករណីនេះ មានមេក្លោងបញ្ជា (ទំនាស់ដីធ្លី) គឺសមត្ថកិច្ចបានស្គាល់សាវតារអស់ហើយ។
បច្ចុប្បន្នសមត្ថកិច្ច កំពុងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់