ព្រះសីហនុៈ ជនសង្ស័យម្នាក់ ត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន កាលពីម៉ោងជិត១០ព្រឹក ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០១៩ ពាក់ព័ន្ធករណីឆក់លុយនៅកាស៊ីណូ ស្ថិតក្នុងសង្កាត់៤ក្រុងព្រះសីហនុ។ យោងតាមរបាយការណ៍បឋមពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុឲ្យដឹងថា ជនសង្ស័យឈ្មោះ ជួន ផាន់នី ភេទប្រុស អាយុ២០ឆ្នាំ។
វត្ថុតាងដកហូតបានមានប្រាក់ដុល្លារចំនួន ២០,០០០$ (ពីរម៉ឺនដុល្លារ)។ បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហត្ថខេត្ត កំពុងធ្វើការសាកសួរតាមនិតិវិធី នៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ៕
មតិយោបល់