ព័ត៌មានជាតិ

ក្រុមចោរវ័យក្មេង ធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូ ត្រូវសមត្ថកិច្ច ចាប់ចូលប៉ុស្តិ៍

តាកែវ: សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធនឹងករណីស្ទាក់ប្លន់យកម៉ូតូមួយគ្រឿង កាលពីវេលម៉ោង ៤ និង១០នាទីថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។

ជនសង្ស័យទីឈ្មោះ ទុំ កុសល់ ហៅណាក់ ភេទប្រុស អាយុ ២០ឆ្នាំ និងទី២ឈ្មោះ យួន បញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ អ្នកទាំងពីរជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិក្រាំងធំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។ ទី៣ឈ្មោះ ស្រេង វិចិត្ត ហៅ ហ៊ុយ ភេទប្រុស អាយុ ២៤ឆ្នាំ មុខសញ្ញាប្រើប្រាស់ថ្នាំញៀន នៅភូមិក្រទ្បាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ

ចំណែកជនរងគ្រោះឈ្មោះ ង៉ុយ បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិអូក្រសារ ឃុំអូក្រសារ ស្រុកដំណាក់ចង្អើរ ខេត្តកែប ម៉ូតូដែលត្រូវប្លន់នោះ ធុន សេ១២៦ ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខ 1GW6844 ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនជនសង្ស័យនៅប៉ុស្ដិ៍ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនិតតិវិធី៕

មតិយោបល់