ព័ត៌មានជាតិ

អ្នកលួច អ្នកលក់ អ្នកស៊ីឈ្នួល និងអ្នកទទួលទិញសត្វគោ ៧នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសៅរ៍ ២កើត ខែផល្គុន ឆ្នាំជូត ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីអំពើលួច (សត្វគោ) នៅចំណុចភូមិត្រពាំងក្រសាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះចំនួន០២ នាក់៖
១ .ឈ្មោះ ទឹម សុខលីម ភេទស្រី អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិត្រពាំងក្រសាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
២.ឈ្មោះ ធឿន រិដ្ឋា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនសង្ស័យចំនួន ០៨ នាក់៖
១/ឈ្មោះ លី ចាន់ ភេទប្រុសអាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់សត្វគោ នៅភូមិត្រពាំងអណ្ដែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល មេក្លោង (ឃាត់ខ្លួន)។
២/ឈ្មោះ កូវ រស្មី ហៅគោ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិត្រពាំងអណ្ដែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកស៊ីឈ្នួលដឹកសត្វគោ (ឃាត់ខ្លួន)។
៣/ឈ្មោះ ជឹម សាមីត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងក្រសាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកលួចសត្វគោ (ឃាត់ខ្លួន)។
៤/ឈ្មោះ កៃ វណ្ណដន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់សត្វគោ នៅភូមិអណ្ដូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ អ្នកទទួលទិញសត្វគោបន្ត (ឃាត់ខ្លួន)។
៥/ឈ្មោះ វ៉ាត់ ធួន ហៅគក ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់សត្វគោ នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ អ្នកទទួលទិញសត្វគោបន្ត (ឃាត់ខ្លួន)។
៦/ឈ្មោះ ហ៊ិន នី ភេទប្រុសអាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកកិនស្រូវ នៅភូមិត្រពាំងអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ អ្នកបើករ៉ឺម៉កដឹកសត្វគោ (ឃាត់ខ្លួន)។
៧/ឈ្មោះ យី ទ្រី ភេទប្រុសអាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់សត្វគោ នៅភូមិត្រពាំងស្នោរ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកទិញសត្វគោបន្ត (ឃាត់ខ្លួន)។
៨/ឈ្មោះ សាន់ គីម ភេទប្រុសអាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់សត្វគោ នៅភូមិត្រពាំងស្នោរ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកទិញសត្វគោបន្ត (គេចខ្លួន)។

វត្ថុតាងចាប់យករួមមាន៖
-សត្វគោញីសម្បុរស ចំនួនបួនក្បាល។
-រ៉ឺម៉កសម្រាប់ដឹកសត្វគោចំនួនពីរគ្រឿង។
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៧ព្រឹក ជនរងគ្រោះបានដឹកសត្វគោចំនួនប្រាំក្បាលយកទៅប្រលែងនៅវាលស្រែខាងក្រោយផ្ទះ។ រហូតដល់ម៉ោង១៧ និង ៣០នាទីល្ងាច ឃើញតែសត្វគោចំនួនបួនក្បាលដើរចូលផ្ទះវិញ ហើយសត្វគោញីចំនួនមួយក្បាលទៀតមិនឃើញដើរមកផ្ទះវិញសោះ ទើបជនរងគ្រោះនឹងសាច់ញាតិបាននាំគ្នាដើររកសត្វគោនោះ តែរកមិនឃើញសោះ។ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោងប្រហែលប្រាំបួនព្រឹក ទើបជនសង្ស័យឈ្មោះ លី ចាន់ បានដឹងថាជនរងគ្រោះបាត់សត្វគោចំនួនមួយក្បាល ក៏ទៅសួរនាំភិនភាគសត្វគោពីជនរងគ្រោះ ទើបជនសង្ស័យប្រាប់ទៅជនរងគ្រោះថាគោនោះខ្លួនយកទៅលក់ឲ្យគេនៅម្ដុំសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពេលនោះទើបជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ច និងបានហៅជនសង្ស័យមកសួរបំភ្លឺតាមនីតិវិធី។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ លី ចាន់ បានសារភាពថាខ្លួនបានបញ្ជាឲ្យបក្ខពួកធ្វើសកម្មភាពលួចសត្វគោរបស់ជនរងគ្រោះហើយយកទៅលក់ប្រាកដមែន។

ករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់