ព័ត៌មានជាតិ

Update៖ ម៉ូតូហុងដាឌ្រីមសេ១២៥ បើកឆ្លងផ្លូវត្រូវម៉ូតូនិចបុកពេញទំហឹងរបួសធ្ងន់ស្រាល៥នាក់!

ភ្នំពេញៈ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន៥នាក់ បានរងរបួសធ្ងន់និងស្រាល ខណៈដែលពួកគេបានជិះម៉ូតូ២គ្រឿងផ្សេងពីគ្នា បន្ទាប់មកម៉ូតូ១គ្រឿងបើកតាមផ្លូវត្រង់ និង១គ្រឿងទៀតបើកឆ្លងផ្លូវក៏បានបុកគ្នាពេញទំហឹងតែម្ដង បង្កឲ្យមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវវ៉េងស្រេង ត្រង់ចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម៉ូតូដែលបើកបុកគ្នានោះ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FI-8379 ជិះគ្នា៣នាក់ ចំណែកម៉ូតូ១គ្រឿងទៀតម៉ាកស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FC-8485 ជិះគ្នា២នាក់ ហើយអ្នកបើកបរ ម៉ូតូទាំង២គ្រឿងខាងលើមិនត្រូវបានគេស្គាល់ឈ្មោះដូចគ្នា។ ចំណែកអ្នករងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌ស បានបើកបរធ្វើដំណើរក្នុង ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះដល់ត្រង់ចំណុចកើតហេតុក៏បានវ៉ាក់ជាមួយនឹងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ រួចក៏បានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលរងរបួសធ្ងន់និងស្រាលទាំង៥នាក់ ក្នុងនោះមានស្រ្តីម្នាក់ ដែលជិះម៉ូតូហុងដាឌ្រីមផងដែរ ហើយពួកគេត្រូវបានគេនាំទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកមធ្យោបាយធ្វើដំណើរខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងនាំយកទៅរក្សាទុក រង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់ផងដែរ៕

https://youtu.be/6mfxjEoE7IY

មតិយោបល់