ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូដួលខ្លួនឯងស្លាប់ភ្លាមៗនៅព្រែកព្នៅ

ភ្នំពេញៈ លោកអធិការខណ្ឌព្រែកព្នៅបានប្រាប់ Post News ថា នៅវេលាម៉ោង ១និង៤០នាទីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់បុរសម្នាក់ ត្រង់ចំណុចផ្លូវកោងមុខស្រះត្រីឈ្មោះ យ៉ុង ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះ កែម សុវណ្ណារី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានជិះម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BT-2002 ធ្វើដំណើរលើផ្លូវលេខ១៥១ ធ្វើដំណើរពីកើតទៅលិច បានដួលខ្លួនឯងស្លាប់នៅកន្លែងកើតហេតុ រីឯម៉ូតូខូចខាតស្រាល។

មូលហេតុ៖ បណ្តាលមកពីម៉ូតូ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ករណីនេះ ក្រុមគ្រួសារ បានបង្ហាញឯកសារគ្រប់គ្រាន់ ដើម្បីសំណូមពរយកម៉ូតូទៅប្រើប្រាស់វិញ និងបញ្ចប់រឿងដោយពុំមានប្តឹងចោទប្រកាន់បុគ្គលណាម្នាក់ទេ៕

https://youtu.be/nT-754MTSLs

មតិយោបល់